សារាយសមុទ្ររោយបាយBeBecook សំរាប់កូន១២ខែឡើង ជាផលិតផលសរីរាង្គដែលមានគុណភាពស្ដង់់ដារខ្ពស់ទាំងវត្ថុធាតុដើម និងការវិចខ្ចប់។ ផ្សំឡើងពីសារាយសមុទ្រ, សណ្ដែកសៀង, ប្រេងល្ង ហើយមិនបន្ថែមសារធាតុគីមីទុកបានយូរ ឬព៏ណ។ សំបូរទៅដោយសារធាតុចិញ្ចឹមដូច DHA, ប្រូតេអ៊ីន, និងកាបូហាយដ្រាត។
របៀបប្រើ៖ រោយលើបាយ/បបរ/ឬអាហារផ្សេងៗដែលក្រុមគ្រួសារគិតថាឆ្ងាញ់ និងសមស្រប
- រោយលើបាយ/បបរ៖ បាយក្នុងបរិមាណសមស្របសំរាប់កុមារ, ម៉ាយូនេសមួយចិប, ប្រេងល្ងរបន្តិច, សារាយរោយល្មមតាមបរិមាណបាយ/បបរ រូចច្របល់ល្បាយចូលគ្នាអោយសប់។ បន្ទាប់ពីលាយរួច អាចសូនជារូបរាងផ្សេងៗដែលចង់បាន។
- អាចរោយក្នុងស៊ុប ឬផាស្តា ដើម្បីបង្កើនរសជាតិ និងសោភ័ណ្ឌភាព។ ដោយសារគ្មានសារធាតុគីមីទុកបានយូរ បន្ទាប់ពីបើកប្រើរូច សូមគិបមាត់ថង់ ឬទុកក្នុងក្រឡរបិទជិតហើយដាក់ក្នុងទូរទឹកកក។