សារាយរោយបាយជប៉ុន Tshuo Nori រសជាតិបន្លែចម្រុះ៤មុខ សារាយសមុទ្រ និងផ្សិតក្រៀម ផលិតផលម៉ាកនេះគឺឆ្ងាញ់ជាងគេនៅជប៉ុន។ អាយុសមស្របសំរាប់កុមារអាចបរិភោគបាន គឺនៅអាយុ ១២ខែឡើង ដែលជួយអោយបាយសកូន កាន់តែឆ្ងុយឆ្ងាញ់ មានឪរសជាតិ និងវីតាមីនជំនួយខួរក្បាល/រាងកាយ។ សំបូរទៅដោយសារធាតុចិញ្ចឹមដូច DHA, ប្រូតេអ៊ីន, និងកាបូហាយដ្រាត។ មិនមានបន្ថែមសារធាតុគីមីទុកបានយូរ ឬដើម្បីរសជាតិឆ្ងាញ់ឡើយ រសជាតិបានមកពីសារាយសមុទ្រដែលមានគុណភាពខ្ពស់ បែបធម្មជាតិ។
របៀបប្រើ៖ រោយលើបាយ/បបរ/ឬអាហារផ្សេងៗដែលក្រុមគ្រួសារគិតថាឆ្ងាញ់ និងសមស្រប
- រោយលើបាយ/បបរ៖ បាយក្នុងបរិមាណសមស្របសំរាប់កុមារ, ម៉ាយូនេសមួយចិប, ប្រេងល្ងរបន្តិច, សារាយរោយល្មមតាមបរិមាណបាយ/បបរ រូចច្របល់ល្បាយចូលគ្នាអោយសប់។ បន្ទាប់ពីលាយរួច អាចសូនជារូបរាងផ្សេងៗដែលចង់បាន។
- អាចរោយក្នុងស៊ុប ឬផាស្តា ដើម្បីបង្កើនរសជាតិ និងសោភ័ណ្ឌភាព។
ដោយសារគ្មានសារធាតុគីមីទុកបានយូរ បន្ទាប់ពីបើកប្រើរូច សូមគិបមាត់ថង់ ឬទុកក្នុងក្រឡរបិទជិតហើយដាក់ក្នុងទូរទឹកកក។