Haifa MAP ម៉ូណូអាម៉ូញ៉ូមផូស្វាត
អត្ថប្រយោជន៍៖
• មានកំហាប់ផូស្វ័រខ្ពស់ (P) (61%) និងអាសូត (N) (12%) ដែលមានសារៈសំខាន់សម្រាប់ការលូតលាស់ឫស និងការលូតលាស់របស់រុក្ខជាតិ។
• រលាយក្នុងទឹក 100% និងគ្មានជាតិពុល ដែលធ្វើវាស័ក្តិសមសម្រាប់ប្រព័ន្ធស្រោចស្រព្វនិងតំនក់ទឹក និងបាញ់លើស្លឹក។
• ជំរុញការចេញផ្កា និងទំរង់ផ្លែកាន់តែប្រសើរ។
• បង្កើនការស្រូបយកសារធាតុចិញ្ចឹមនៅពេលប្រើជាមួយជីផ្សេងៗ។
ការប្រេីប្រាស់៖
• ល្អសម្រាប់ ហាយដ្រូផូនិក ការបន្ថែមសារធាតុចិញ្ចឹម និងការបាញ់លើស្លឹក។
• ល្អបំផុតសម្រាប់ដំណាំក្នុងដំណាក់កាលលូតលាស់ដំបូង ដើម្បីជំរុញការលូតលាស់ឫស។
• អាចលាយជាមួយជីដែលរលាយក្នុងទឹកផ្សេងទៀត លើកលែងតែមានជាតិកាល់ស្យូម។
កំរិតប្រើ៖
• ហាយដ្រូផូនិក 0.5–1.0 g/L នៃទឹក។
• តំនកទឹក៖ 2-5 គីឡូក្រាមក្នុងមួយទឹក 1000 លីត្រ។
• បាញ់លើស្លឹក៖ ទឹក 2–4 ក្រាម/លីត្រ (ប្រើកំហាប់ទាបសម្រាប់ដំណាំដែលងាយរងគ្រោះ)។
ការណែនាំអំពីការលាយបញ្ចូលគ្នា៖
• គួរតែរំលាយ Haifa MAP ក្នុងទឹកមុនពេលលាយជាមួយជីផ្សេងៗ។
• ជៀសវាងការលាយជាមួយជីដែលមានជាតិកាល់ស្យូម (ឧ. កាល់ស្យូមនីត្រាត) ដើម្បីការពារការឡេីងកករ ។
• ប្រើក្នុងដំណាក់កាលលូតលាស់ដំបូង ឬនៅពេលដំណាំត្រូវការការបង្កើនផូស្វ័រ។
ម៉ឺនុយផលិតផល
ទំនាក់ទំនងមកយេីងខ្ញុំ






